ឯកឧត្ដម គិន ណែត បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីឆ្លង និងសម្ពោធសមិទ្ធផលនានានៅវត្តបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ
នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម គិន ណែត លេខាធិការគណ:កម្មការទី២ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីឆ្លង និងសម្ពោធសមិទ្ធផលនានានៅវត្តបារាយណ៍ ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តបារាយណ៍ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥